ទំនាក់ទំនងកម្ពុជាជាមួយគូបា, សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប កាន់តែប្រសើរ

ថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៦ សម្តេចតេជោ​ ហ៊ុន សែន បាន​អនុញ្ញាត​ឲ្យ​អគ្គ​រដ្ឋទូតគូបា សហ​រដ្ឋ​អាមេរិក និងសហភាពអឺរ៉ុប ចូលជួបសម្តែងការគួរសមដោយឡែកពីគ្នា នៅវិមានសន្តិភាព។ ក្នុងជំនួបជាមួយ ឯកឧត្តម Juan de Jesus Hidalgo Gato Perez ឯកអគ្គរដ្ឋ​ទូតថ្មីនៃប្រទេសគូបា​​​​​​​​​​​​​​​​, សម្តេចតេជោ បានរំលឹកឡើងអំពី ទំ​នាក់ទំនងរវាងគូបា និងកម្ពុជា ដែលមានតាំងពីឆ្នាំ ១៩៧៩ មក ហើយបានស្វាគមន៍ និងវាយតម្លៃខ្ពស់ ទៅ​លើ​ការប្តេជ្ញាចិត្តរបស់ឯកឧត្តមអគ្គរដ្ឋទូតគូបា ក្នុងការជំរុញ​កិច្ចសហប្រតិបត្តិការរវាងប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ល្អប្រសើរឡើងទៀត។ ក្នុងជំនួបបន្ទាប់មកទៀត ឯកឧត្តម William A. Heidt ឯកអគ្គ​រដ្ឋ​ទូត​ថ្មី​នៃ​សហ​រដ្ឋអាមេរិកប្រចាំនៅកម្ពុជា បាន​អះ​អាងជូនសម្តេចតេជោថា នឹងធ្វើនូវអ្វីៗ ដែលនាំមកនូវប្រយោជន៍ដល់ប្រទេសទាំងពីរ ជាពិសេស នូវអ្វី​ដែល​សម្តេចតេជោ ហ៊ុន សែន បានពិភាក្សាជាមួយនឹងឯកឧត្តម ជន ឃឺរី កាលពីពេលថ្មីៗនេះ។ សម្តេច​តេជោ​បានប្រាប់អគ្គរដ្ឋទូតថ្មីនៃសហរដ្ឋអាមេរិកថា ទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងប្រទេស​ទាំងពីរ … Continue reading ទំនាក់ទំនងកម្ពុជាជាមួយគូបា, សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប កាន់តែប្រសើរ